ព្យាបាល​រលាក​ខ្នែងពោះវៀន​ប្រើពេល ៥ ម៉ោង ហើយ​រលាក​ក្រពះ​តែ ៧ ថ្ងៃ គឺជា​ដាច់

​នេះ​ជា​ព័ត៌មាន​គួរ​ឲ្យ​រីករាយ និង​បង្កប់​ការងឿងឆ្ងល់ តែ​វា​ជា​រឿង​ពិត ត្រូវបាន​ចុះ​កម្មសិទ្ធិបញ្ញា​នៅ​ប្រទេស​រុស្ស៊ី ។​

​កាលពី​ខែធ្នូ ឆ្នាំ ១៩៩៩ ទស្សនា​វ​ដ្តី​មួយ​របស់​រុស្ស៊ី បាន​ចុះផ្សាយ​អត្ថបទ “The Forgetten Hippocrate and treatmine plants” ដែល​សរសេរ​ដោយ​គ្រូ​ឱសថ​បូរាណ​ឈ្មោះ GL Glubok ក្នុងនោះ​មាន​វិធីសាស្ត្រ​ព្យាបាល​រោគ​រាក​មូល រាករូស អាសន្នរោគ រលាក​ខ្នែងពោះវៀន ។ ជំងឺ​ទាំងនេះ សុទ្ធសឹង​ត្រូវ​បានបញ្ចប់​ទទួលស្គាល់​ពី​លទ្ធផល​ព្យាបាល ហើយ​ថែមទាំង​ទទួលបាន​នូវ​កម្មសិទ្ធិបញ្ញា ។​

​រោគ​ទាំងនេះ ត្រូវបាន​គ្រូពេទ្យ​បូរាណ​ខាងលើ ព្យាបាល​ដោយ​ប្រើ​វត្ថុ​ធាតុ​មួយគត់ គឺ​សំបក​ទទឹម​ក្រៀម ហើយ​លទ្ធផល​គឺ សុទ្ធសឹង​ជាសះស្បើយ ។​

​រូបមន្ត​គឺៈ​
- សំបក​ទទឹម​ក្រៀម ពី 10-12 gram
- ទឹក​ក្តៅ​ពុះ 200 ml

​អនុវត្តៈ​
- ដាក់​សំបក​ទទឹម​ក្រៀម ចូលក្នុង​កែវ​ទឹក​ក្តៅ​
- យក​គំរប​បិទ​ឲ្យ​ជិត​
- ទុក​ក្នុង​រង្វង់​ពី ២៥ នាទី - ៣០ នាទី​
​ឱសថ​បូរាណ​ព្យាបាល​រោគ​ក្រពះ ប្រព័ន្ធ​រំលាយ​អាហារ ត្រូវបាន​រៀបចំ​រួច ។​

​របៀប​ប្រើ​ព្យាបាលៈ​
- ចំពោះ​រោគ​រាក​មួល រាករូស អាសន្នរោគ រលាក​ខ្នែងពោះវៀនៈ ក្រោយពេល​ត្រាំ​ក្នុង​ទឹក​ក្តៅ​ពី ២៥ នាទី - ៣០ នាទី​, ចូរ​អ្នក​ផឹក 1/2 កែវ (100 ml) ។ ប្រសិនបើ​អការ​រោគ​មានការ​ថយចុះ គឺ​ពុំ​ចាំបាច់​ផឹក​ទៀត​ទេ ។ ប៉ុន្តែ បើ​ពុំទាន់​ធូរស្បើយ​ទេ ចូរ​បន្ត​ផឹកទឹក​ថ្នាំ​ដែល​នៅសល់​ក្រោយពេល​ផឹក​លើកដំបូង ៣ ម៉ោង ។ អ្នកនឹង​ដឹង​លទ្ធផល​នៅ ៥ ម៉ោង ក្រោយ ។​

​វិធី​ប្រើ​សំរាប់​រោគ​រលាក​ក្រពះ រលាក​ពោះវៀនតូច និង​ពោះវៀនធំៈ​
- អ្នកយក​ទឹក​ថ្នាំ​កន្លះ​កែវ (100 ml) ចែកជា ៤ ចំណែក​ស្មើៗ​គ្នា ។ ក្នុង​១​ចំណែក​ស្មើនឹង 25 ml ផឹក​ពេលព្រឹក​ពោះ​ទទេ ។ ដូចគ្នានេះ អ្នក​ផឹក​ពេល​ថ្ងៃត្រង់ ល្ងាច និង​យប់ (​មុនពេល​ចូល​ដំណេក​) ។​

​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​ផឹក​ឲ្យ​បាន​ទៀងទាត់ រយៈពេល​ជាប់​ក្នុង ៧ ថ្ងៃ នោះ​ជំងឺ​ខាងលើ​នឹង​រលាយបាត់ ។​

*** កំណត់ចំណាំ​
- ដើម្បី​មាន​ប្រសិទ្ធភាព​ពេញលេញ គប្បី​ជ្រើស​យក​ផ្លែ​ទទឹម​ស្អាត​ពុំមាន​គីមី បក​យក​សំបក រួច​ហាល​ឲ្យ​ក្រៀម ទុក​ប្រើប្រាស់​ចែករំលែក ។​
- អំឡុងពេល​ពិសារ​ថ្នាំ​នេះ ហាម​កុំ​ឲ្យ​ផឹក​គ្រឿង​ស្រវឹង ហើយ​ហូបចុក​ធម្មតា ៕ ដោយ​៖ កណិការ​ - See more at: http://www.cen.com.kh/health/show_detail/82?token=NGQyNTNiZGI1OGFiOTJlYjM5ZWMxODgwOThlZGM1#sthash.rrwbg7gQ.dpuf

No comments: