គ្រាប់ម្រុំខ្ចី និងស្រស់ជាធម្មតាមានលក្ខណៈផុយស្រួយណាស់ ប៉ុន្តែនៅពេលគ្រាប់នេះស្ងួតហើយនោះ វាក៏ចាប់ផ្តើមមានលក្ខណៈរឹងខ្លាំង និងចាប់ផ្តើមចេញរាងដូចជាគ្រាប់សណ្តែកសៀងអ៊ីចឹង។ ទោះយ៉ាងណា វាមិនមែនជាគ្រាប់រុក្ខជាតិធម្មតានោះទេ វាត្រូវបានគេចាត់ទុកថាជាស្តេចថ្នាំមួយផងដែរ។
* អត្ថប្រយោជន៍របស់គ្រាប់ម្រុំស្ងួត
- គ្រាប់ម្រុំស្ងួតមានអត្ថប្រយោជន៍ប្រឆាំងអុកស៊ីតកម្មខ្ពស់, ផ្ទុកវីតាមីន A, C, B និងគ្មានរ៉ាឌីកាល់សេរី ជាហេតុជួយរាងកាយពីការខូចអុកស៊ីតកម្មធ្ងន់ធ្ងរ។ និយាយមួយបែបទៀត គុណសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់គ្រាប់ម្រុំអាចជួយថែរក្សាសុខភាពជាទូទៅរបស់យើង។
- អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា គ្រាប់ម្រុំអាចកាត់បន្ថយលីពីតដែលស៊ីអុកស៊ីសែនក្នុងរាងកាយ និងជួយថែរក្សាសុខភាពបេះដូងរបស់យើងតាមរយៈការការពារជាលិកាបេះដូងពីការបំផ្លាញ។
- ប្រសិទ្ធភាពប្រឆាំងជំងឺមហារីករបស់គ្រាប់ម្រុំក៏ល្បីល្បាញផងដែរ។ វាអាចបញ្ឈប់ការលូតលាស់កោសិកាមហារីកតាមរយៈការពន្លឿនការសម្លាប់កោសិកាមហារីកទាំងនោះ។ យោងតាមក្រុមអ្នកស្រាវជ្រាវ ការទទួលទានម្សៅគ្រាប់ម្រុំ (ឬលេបទាំងមូលក៏បាន) ឱ្យបាន ៣ សប្តាហ៍ជាប់គ្នានឹងអាចជួយទប់ស្កាត់ជំងឺមហារីកព្រោះវៀនធំដោយជោគជ័យ។
- គ្រាប់ម្រុំផ្ទុកទៅដោយជាតិស័ង្កសី ដែលសំខាន់សម្រាប់សម្រួលដល់ការបញ្ចេញអ័រម៉ូនអាំងស៊ុយលីន។ នៅពេលការផលិតអាំងស៊ុយលីនក្លាយជាប្រក្រតីធម្មតា កម្រិតជាតិស្ករក៏រក្សាក្នុងកម្រិតធម្មតាក្នុងសរសៃឈាមរបស់យើងដូចគ្នា។ ហេតុដូចនេះហើយ ការលេបគ្រាប់ម្រុំអាចជួយប្រឆាំងជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
- គុណសម្បត្តិប្រឆាំងការហើមរបស់គ្រាប់ម្រុំអាចជួយបង្ក្រាបការហើម កាត់បន្ថយការឈឺចាប់សន្លាក់ និងជួយឱ្យឆាប់ជាជំងឺរលាកសន្លាក់។
- ដោយសារជាប្រភពនៃវីតាមីន A គ្រាប់ម្រុំអាចពង្រឹងប្រព័ន្ធភាពស៊ាំ ជួសជុលភ្នាសទឹករំអិល និងជួយឱ្យភ្នែកមើលឃើញច្បាស់ល្អថែមទៀតផង។
- ជាតិប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់បំពេញមុខងាររាងកាយ។ គ្រាប់ម្រុំពោរពេញដោយសារធាតុប្រូតេអ៊ីន ហេតុដូច្នេះហើយ យើងគួរតែបញ្ចូលគ្រាប់ម្រុំក្នុងរបបអាហារប្រចាំថ្ងៃ។
- គ្រាប់ម្រុំផ្ទុកអាស៊ីត Oleic ជាប្រភេទអាស៊ីតខ្លាញ់ជួយដល់សុខភាពជារួមរបស់យើង។ ដោយសារជាប្រភពនៃខ្លាញ់ល្អ គ្រាប់ម្រុំអាចជំនួសខ្លាញ់សត្វដែលយើងទទួលទានសព្វថ្ងៃ។ គ្រាប់ម្រុំដើរតួជា "កូឡេសស្ទើរ៉ូលល្អ" និងជួយបន្ថយកម្រិតជាតិកូឡេសស្ទើរ៉ូលមិនល្អចេញពីរាងកាយ។ ជាងនេះទៅទៀត វាអាចទប់ស្កាត់កំណកឈាម និងជួយទប់ស្កាត់មិនឱ្យកើតជំងឺបេះដូងធ្ងន់ធ្ងរនោះឡើយ។
- ក្រៅពីវីតាមីនជាច្រើនមុន គ្រាប់ម្រុំក៏ផ្ទុកទៅដោយជាតិស័ង្កសី កាល់ស្យូម ដែក ម៉ាញេស្យ៉ូម ស្ពាន់ និងសារធាតុជាច្រើនទៀត។ ជាតិដែកជួយកាត់បន្ថយហានិភ័យនៃការស្លេកស្លាំង, កាល់ស្យ៉ូមជួយរក្សាធ្មេញនិងឆ្អឹងរឹងមាំ រីឯស័ង្កសីជួយសម្រួលការផលិតមេជីវិតឈ្មោល។
ដូច្នេះប្រសិនបើលោកអ្នកចង់ចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើ សូមបញ្ចូលគ្រាប់ម្រុំក្នុងរបបអាហាររបស់អ្នក។ លោកអ្នកអាចលេបជាគ្រាប់ម្រុំស្ងួត ២ ឬ ៣ គ្រាប់មុនចូលគេង (លេបឱ្យបាន ៣ សប្តាហ៍ជាប់គ្នា)។ ពេលភ្ញាក់ឡើង លោកអ្នកនឹងមានអារម្មណ៍មានកម្លាំងព្រឺសដោយសារតែគុណសម្បត្តិជួយជំរុញប្រព័ន្ធភាពស៊ាំរបស់គ្រាប់ម្រុំ និងជួយឱ្យសុខភាពជារួមរបស់លោកអ្នកល្អរៀងរាល់ថ្ងៃ។ អ្វីដែលរឹតតែពិសេសទៀតនោះ វានៅជួយដល់ការផលិតមេជីវិត, ទប់ស្កាត់ជំងឺទឹកនោមផ្អែម ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ ជំងឺបេះដូង និងជំងឺជាច្រើនមុខទៀត៕
No comments:
Post a Comment