CHAMROEUN LAK BLOG
Bienvenidos a Siem Reap Angkor Wat, Reinado de Camboya. Les ofrecemos servicios de guias y transportes para recorrer los templos de Angkor
កំណើតសត្វនាគ និងសត្វគ្រុឌ
ឥសីកស្សបៈមានប្រពន្ធពីរនាក់ ឈ្មោះវីនីតា និង កាឌ្រុដែលត្រូវជាបងប្អូននឹងគ្នា។
កាឌ្រុបានសំពរពីឥសីកស្សបៈសូមឲ្យនាងមានបុត្រ ជានាគ(ពស់)រាប់រយក្បាល រីកឲឯនាងវីនីតាដែលជាបងស្រី សូមពរពីឥសីឲ្យមានកូនតែ២នាក់គត់ តែមានឫទ្ធខ្លាំងជាងកូននាងកាឌ្រុ។ នាងវីនីតាបានបុត្រ២រូបគឺ អារុណនិងគ្រុឌ(ឥន្រ្ទី) ឥសីកស្សបៈបានផ្តាំទៅប្រពន្ធទាំងពីរ ឲ្យមើលថែកូនរបស់ខ្លួនឲ្យបានល្អ ហើយក៏ចេញដំណើរទៅធ្វើតបៈបន្ត។
ក្រោយមកនាងវីនីតាប្រសូត្របានស៊ុត២ ឯនាងកាឌ្រុប្រសូត្របានស៊ុត១០០០ ស៊ុតទាំងនោះបានទុកនៅក្នុងក្រឡទឹកក្តៅនៅកន្លែងដែលមានកំដៅ។ កូនរបស់នាងកាឌ្រុបានញាស់ចេញមុនគេ ដែលប្រសូត្របាននាគសេសៈ នាគវាសុគិ និង នាគដទៃទៀត ដែលជាដូនតានាគដែលមានរហូតមកដល់សព្វថ្ងៃ។ នាងវីនីតា អន់ចិត្តដោយសារឃើញកូនខ្លួនឯងមិនទាន់ញាស់ ក៏ទៅហែកស៊ុតនោះមកមើលឃើញកូនខ្លួនមានខ្លួនតែពាក់កណ្តាល ដោយសារទង្វើរបស់នាងបែបនោះ កូនរបស់នាងបានដាក់បណ្តាសានាងឲ្យធ្វើជាទាសករនាងកាឌ្រុ រយៈពេល៥០០ឆ្នាំ រហូតដល់ស៊ុតទី២បានញាស់។ កូនទី១នោះក៏ក្លាយទៅជាយានជំនិះរបស់ព្រះសូរិយា ទើបមានឈ្មោះថាអារុណ(ពេលព្រឹក) ៥០០ឆ្នាំក្រោយមកទើបកូនទី២របស់នាងវីនិតាញាស់មានរូបរាងជាបក្សីក្បាលស ស្លាបក្រហម ក្រញាំជើងមាំហៅថាគ្រុឌ។
ថ្ងៃមួយនាងកាឌ្រុបានល្បងជាមួយនាងវីនីតា ដោយសន្យាថាអ្នកណាទាយចាញ់ ត្រូវធ្វើជាខ្ញុំបម្រើខ្លួននិងកូនរបស់ខ្លួន។ នាងកាឌ្រុសួរទៅនាងវីនីតាថា តើសេះក្បាល៥ដែលកើតពីការកូរសមុទ្រទឹកដោះ មានកន្ទុយពណ៌អ្វី នាងវីនីតាទាយថាពណ៌ស ចំណែកនាងកាឌ្រុបានឲ្យកូនៗរបស់ខ្លួនរាប់រយក្បាលទៅតោងកន្ទុយសេះ ធ្វើឲ្យមើលទៅឃើញពណ៌ខ្មៅ នាងវីនីតាចាញ់ភ្នាល់ ក៏ក្លាយជាទាសកររបស់នាងកាឌ្រុនិងកូនៗរបស់នាងរាប់រយក្បាលនោះ ដូចបណ្តាសាដែលអារុណបានដាក់មែន។
៥០០ឆ្នាំក្រោយមក នៅពេលដែលគ្រុឌចាប់កំណើត ឃើញម្តាយខ្លួនវេទនាបែបនេះ ក៏ទៅសួរពួកនាគថា តើធ្វើដូចម្តេចទើបអាចឲ្យខ្លួននិងម្តាយខ្លួនរួចផុតពីទាសភាពនេះបាន? ពួកនាគក៏ឆ្លើយថា បើអ្នកអាចយកទឹកអម្រឹតនៅឋានសួគ៌មក ទើបបានរួចផុតពីទាសភាពនេះ។
គ្រុឌមិនរុញរាហើយបានហោះទៅឋានសួគ៌ដើម្បីស្វែងរកទឹកអម្រឹត ដែលបានកើតឡើងក្រោយការកូរសមុទ្រទឹកដោះ ហើយរក្សានៅកន្លែងដែលមានការយាមល្បាតយ៉ាងម៉ត់ចត់ មានរបងដែកស្រួចៗការពារពីក្រៅ និង មាននាគពិស២ក្បាលនៅចាំយាមផ្ទាល់។ គ្រុឌបានហោះឆ្លងឧបសគ្គទាំងអស់នោះ ហើយបានទៅយកទឹកអម្រឹតបានដោយដាក់នៅក្នុងមាត់តែមិនលេប។
នៅពេលហោះត្រឡប់មកវិញ គ្រុឌបានជួបព្រះវិស្ណុ ពួកគេមិនបានប្រយុទ្ធគ្នាទេ តែបានផ្លាស់ប្តូរពរគ្នា វិស្ណុឲ្យពរទៅគ្រុឌឲ្យមានជីវិតអមតៈបើទោះបីជាមិនបានផឹកទឹកអម្រឹតក៏ដោយ ហើយគ្រុឌសន្យានឹងធ្វើជាយានជំនិះរបស់ព្រះវិស្ណុ។ បន្ទាប់មកគ្រុឌបានមកជួបព្រះឥន្ទ ហើយគ្រុឌសន្យាថានឹងយកទឹកអម្រឹតមកថ្វាយព្រះឥន្ទវិញ ក្រោយពេលដែលបានឲ្យពួកនាគឃើញហើយ ចំណែកព្រះឥន្ទឲ្យពរថារាល់សត្វនាគទាំងអស់នឹងក្លាយជាចំណីគ្រុឌ។
គ្រុឌបានយកទឹកអម្រឹតមកឲ្យពួកនាគ ហើយប្រាប់ថាត្រូវធ្វើពិធីសាសនាសិនមុននឹងផឹកទឹកអម្រឹតនេះ ក្នុងពេលនោះព្រះឥន្ទក៏បានមកយកទឹកអម្រឹតទៅវិញ ដោយកំពប់ទឹកអម្រឹតខ្លះនៅលើស្មៅ ពួកនាគបាននាំគ្នាប្រើអណ្តាតលិតរហូតអណ្តាតប្រេះជាពីរ ហើយស្បែករបស់គេក្លាយជាស្បែកអមតៈ គឺចាស់សកបាន។
ចាប់តាំងពីពេលនោះមក នាងវីនីតានិងកូនៗរបស់នាងលែងក្លាយជាទាសកររបស់ពួកនាគ ហើយគ្រុឌតែងតែចាប់សត្វនាគធ្វើជាចំណីរហូតទៅ។
ពូជគ្រុឌបានចាប់នាគស៊ីមិនចេះចប់ ថ្ងៃមួយពួកនាគបានមកនិយាយជាមួយពួកគ្រុឌវិញ ដោយថាបើអ្នកចាប់ស៊ីពួកយើងយ៉ាងនេះ ថ្ងៃណាមួយពួកយើងនឹងដាច់ពូជជាក់ជាពុំខាន ហេតុដូចនេះ យើងសំណូមពរឲ្យឈប់ចាប់ពួកយើងស៊ីទៀត ហើយយើងសន្យាថា នៅរាល់ថ្ងៃដែលគ្មានពន្លឺព្រះចន្ទ យើងនឹងស្ម័គ្រចិត្តឲ្យក្រុមយើងម្នាក់ធ្វើសំនែនជាចំណីរបស់អ្នក គ្រុឌក៏យល់ព្រម។
ទោះបីជាក្រុមនាគខ្លាចគ្រុឌយ៉ាងណាក្តី មាននាគមួយក្បាលមិនខ្លាចគ្រុឌឡើយ គឺនាគកល្យៈ នាគខ្មៅមានពិស រហូតដល់វេនរបស់ខ្លួនត្រូវទៅធ្វើជាចំណីគ្រុឌ នាគកល្យៈបានប្រយុទ្ធជាមួយគ្រុឌបើទោះបីជាប្រយុទ្ធមិនឈ្នះក៏ដោយ នៅពេលដែលប្រយុទ្ធមិនឈ្នះទើបរត់គេចខ្លួនវិញ ម្តាយនាគកល្យៈគឺនាងកាឌ្រុបានប្រាប់ទៅកូនថា កូនត្រូវទៅសំងំលាក់ខ្លួននៅទន្លេយមនាទៅ ព្រោះទីនោះគ្រុឌមិនហ៊ានទៅទេ ពីព្រោះកាលគ្រាមួយ មានឥសីមួយរូបទៅធ្វើតបៈធម៌នៅទីនោះ ចៃដន្យគ្រុឌបានហើរកាត់ទីនោះ ហើយបានចាប់ត្រីធ្វើជាចំណី នៅពេលដែលគ្រុឌចាប់បានត្រីមួយ ឥសីបានប្រាប់ទៅគ្រុឌថាឲ្យដោះលែងត្រីនោះវិញ តែគ្រុឌព្រហើនមិនដោះលែង ថែមទាំងលេបត្រីនោះចូលទៅក្នុងពោះ ហើយត្រីនោះទៀតសោតជាស្តេចត្រីនៅទន្លេយមនានេះ ទើបឥសីដាក់បណ្តាសាទៅគ្រុឌថា ថ្ងៃក្រោយមុននឹងអ្នកអាចចាប់ត្រីនៅទន្លេនេះជាចំណី គឺអ្នកនឹងត្រូវស្លាប់មុន។ បណ្តាសានេះមានតែនាងកាឌ្រុទេទើបដឹង ហើយនាងកាឌ្រុបានប្រាប់ទៅនាគកល្យៈ ទើបនាគកល្យៈបានដឹងបណ្តាសានេះដែរ ហើយក៏នាំបរិវាប្រពន្ធកូនរត់គេចខ្លួនទៅនៅទន្លេយមនា។
កាលដើមឡើយទន្លេនេះមានទឹកថ្លាស្អាត តែក្រោយពេលដែលនាគពិសខ្មៅកល្យៈបានទៅរស់នៅទីនោះ ធ្វើឲ្យទឹកទន្លេទៅជាពណ៌ខ្មៅហើយមានពិស សត្វណាក៏មិនអាចផឹកបាន សូម្បីតែបក្សីហើរកាត់ក៏មិនបាន ព្រោះត្រូវចំហាយពិសក្តៅជះទៅពេញអាកាស។
រហូតថ្ងៃមួយក្រឹស្ណាប្រលែងលេងជាមួយមិត្តភក្រ្ត ហើយជ្រុះបាល់ចូលក្នុងទឹក ក្រឹស្ណាបានហក់ចូលទៅក្នុងទឹក ហើយបានប្រយុទ្ធគ្នាជាមួយនាគកល្យៈធ្វើឲ្យនាគកល្យៈស្ទើរស្លាប់ស្ទើររស់ ពេលនោះប្រពន្ធនាគកល្យៈដែលជាអ្នកគោរពព្រះវិស្ណុយ៉ាងមុតមាំ មកបួងសួងសូមអង្វរ ឲ្យលើកលែងទោសប្តីរបស់នាង ដោយក្តីអង្វរករយ៉ាងមុតមាំនិងមានជំនឿទៀតនោះ ធ្វើឲ្យក្រឹស្ណាដែលជាអវតារបស់ព្រះវិស្ណុទន់ចិត្ត ហើយក៏លើកលែងទោសដល់នាគកល្យៈ ក្រឹស្ណាបានជាន់ក្បាលនាគកល្យៈដោយបានបន្សល់នៅស្នាមផ្កាឈូក(កងចក្រ) ដែលក្រឹស្ណាមានតាំងពីកំណើតមក នៅពេលដែលសត្វគ្រុឌឃើញស្នាមផ្កាឈូកនោះ គ្រុឌនឹងមិនធ្វើបាបនាគកល្យៈទៀតឡើយ ហើយនាគកល្យៈក៏បាននាំប្រពន្ធកូនទៅរស់នៅសមុទ្រវិញ ហើយទន្លេយមនាក៏បានក្លាយជាទន្លេគ្មានពិសវិញ។
អានអត្ថបដិរូបនៃសត្វនាគ និង សត្វគ្រុឌ
https://web.facebook.com/Nokor.Khmer.Center/photos/a.489739744378881.113548.296837103669147/1227784927241022/?type=3&theater
អានរឿងនាគថៃ គ្រុឌថៃ
https://web.facebook.com/Nokor.Khmer.Center/photos/a.478945278791661.110424.296837103669147/1226070640745784/?type=3&theater
អានរឿង នាគដែលមិនខ្លាចអំណាចគ្រុឌភ្លើង
https://web.facebook.com/Nokor.Khmer.Center/photos/a.478945278791661.110424.296837103669147/1220924597927055/?type=3&theater
អានអត្ថបទ កំណើតសត្វមករ
https://www.facebook.com/Nokor.Khmer.Center/photos/a.478945278791661.110424.296837103669147/1230420190310829/?type=3&theater
អានអត្ថបទ កំណើតកិត្តិមុខ/កាឡា
https://www.facebook.com/Nokor.Khmer.Center/photos/a.478945278791661.110424.296837103669147/1230965410256307/?type=3&theater
Fb នគរខ្មែរ៚
ចាំមើលមានរឿងអ្វីកើតឡើង នៅពេលលេបគ្រាប់ម្រុំមួយថ្ងៃ ២ គ្រាប់មុនចូលគេង?
គ្រាប់ម្រុំខ្ចី និងស្រស់ជាធម្មតាមានលក្ខណៈផុយស្រួយណាស់ ប៉ុន្តែនៅពេលគ្រាប់នេះស្ងួតហើយនោះ វាក៏ចាប់ផ្តើមមានលក្ខណៈរឹងខ្លាំង និងចាប់ផ្តើមចេញរាងដូចជាគ្រាប់សណ្តែកសៀងអ៊ីចឹង។ ទោះយ៉ាងណា វាមិនមែនជាគ្រាប់រុក្ខជាតិធម្មតានោះទេ វាត្រូវបានគេចាត់ទុកថាជាស្តេចថ្នាំមួយផងដែរ។
* អត្ថប្រយោជន៍របស់គ្រាប់ម្រុំស្ងួត
- គ្រាប់ម្រុំស្ងួតមានអត្ថប្រយោជន៍ប្រឆាំងអុកស៊ីតកម្មខ្ពស់, ផ្ទុកវីតាមីន A, C, B និងគ្មានរ៉ាឌីកាល់សេរី ជាហេតុជួយរាងកាយពីការខូចអុកស៊ីតកម្មធ្ងន់ធ្ងរ។ និយាយមួយបែបទៀត គុណសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់គ្រាប់ម្រុំអាចជួយថែរក្សាសុខភាពជាទូទៅរបស់យើង។
- អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា គ្រាប់ម្រុំអាចកាត់បន្ថយលីពីតដែលស៊ីអុកស៊ីសែនក្នុងរាងកាយ និងជួយថែរក្សាសុខភាពបេះដូងរបស់យើងតាមរយៈការការពារជាលិកាបេះដូងពីការបំផ្លាញ។
- ប្រសិទ្ធភាពប្រឆាំងជំងឺមហារីករបស់គ្រាប់ម្រុំក៏ល្បីល្បាញផងដែរ។ វាអាចបញ្ឈប់ការលូតលាស់កោសិកាមហារីកតាមរយៈការពន្លឿនការសម្លាប់កោសិកាមហារីកទាំងនោះ។ យោងតាមក្រុមអ្នកស្រាវជ្រាវ ការទទួលទានម្សៅគ្រាប់ម្រុំ (ឬលេបទាំងមូលក៏បាន) ឱ្យបាន ៣ សប្តាហ៍ជាប់គ្នានឹងអាចជួយទប់ស្កាត់ជំងឺមហារីកព្រោះវៀនធំដោយជោគជ័យ។
- គ្រាប់ម្រុំផ្ទុកទៅដោយជាតិស័ង្កសី ដែលសំខាន់សម្រាប់សម្រួលដល់ការបញ្ចេញអ័រម៉ូនអាំងស៊ុយលីន។ នៅពេលការផលិតអាំងស៊ុយលីនក្លាយជាប្រក្រតីធម្មតា កម្រិតជាតិស្ករក៏រក្សាក្នុងកម្រិតធម្មតាក្នុងសរសៃឈាមរបស់យើងដូចគ្នា។ ហេតុដូចនេះហើយ ការលេបគ្រាប់ម្រុំអាចជួយប្រឆាំងជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
- គុណសម្បត្តិប្រឆាំងការហើមរបស់គ្រាប់ម្រុំអាចជួយបង្ក្រាបការហើម កាត់បន្ថយការឈឺចាប់សន្លាក់ និងជួយឱ្យឆាប់ជាជំងឺរលាកសន្លាក់។
- ដោយសារជាប្រភពនៃវីតាមីន A គ្រាប់ម្រុំអាចពង្រឹងប្រព័ន្ធភាពស៊ាំ ជួសជុលភ្នាសទឹករំអិល និងជួយឱ្យភ្នែកមើលឃើញច្បាស់ល្អថែមទៀតផង។
- ជាតិប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់បំពេញមុខងាររាងកាយ។ គ្រាប់ម្រុំពោរពេញដោយសារធាតុប្រូតេអ៊ីន ហេតុដូច្នេះហើយ យើងគួរតែបញ្ចូលគ្រាប់ម្រុំក្នុងរបបអាហារប្រចាំថ្ងៃ។
- គ្រាប់ម្រុំផ្ទុកអាស៊ីត Oleic ជាប្រភេទអាស៊ីតខ្លាញ់ជួយដល់សុខភាពជារួមរបស់យើង។ ដោយសារជាប្រភពនៃខ្លាញ់ល្អ គ្រាប់ម្រុំអាចជំនួសខ្លាញ់សត្វដែលយើងទទួលទានសព្វថ្ងៃ។ គ្រាប់ម្រុំដើរតួជា "កូឡេសស្ទើរ៉ូលល្អ" និងជួយបន្ថយកម្រិតជាតិកូឡេសស្ទើរ៉ូលមិនល្អចេញពីរាងកាយ។ ជាងនេះទៅទៀត វាអាចទប់ស្កាត់កំណកឈាម និងជួយទប់ស្កាត់មិនឱ្យកើតជំងឺបេះដូងធ្ងន់ធ្ងរនោះឡើយ។
- ក្រៅពីវីតាមីនជាច្រើនមុន គ្រាប់ម្រុំក៏ផ្ទុកទៅដោយជាតិស័ង្កសី កាល់ស្យូម ដែក ម៉ាញេស្យ៉ូម ស្ពាន់ និងសារធាតុជាច្រើនទៀត។ ជាតិដែកជួយកាត់បន្ថយហានិភ័យនៃការស្លេកស្លាំង, កាល់ស្យ៉ូមជួយរក្សាធ្មេញនិងឆ្អឹងរឹងមាំ រីឯស័ង្កសីជួយសម្រួលការផលិតមេជីវិតឈ្មោល។
ដូច្នេះប្រសិនបើលោកអ្នកចង់ចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើ សូមបញ្ចូលគ្រាប់ម្រុំក្នុងរបបអាហាររបស់អ្នក។ លោកអ្នកអាចលេបជាគ្រាប់ម្រុំស្ងួត ២ ឬ ៣ គ្រាប់មុនចូលគេង (លេបឱ្យបាន ៣ សប្តាហ៍ជាប់គ្នា)។ ពេលភ្ញាក់ឡើង លោកអ្នកនឹងមានអារម្មណ៍មានកម្លាំងព្រឺសដោយសារតែគុណសម្បត្តិជួយជំរុញប្រព័ន្ធភាពស៊ាំរបស់គ្រាប់ម្រុំ និងជួយឱ្យសុខភាពជារួមរបស់លោកអ្នកល្អរៀងរាល់ថ្ងៃ។ អ្វីដែលរឹតតែពិសេសទៀតនោះ វានៅជួយដល់ការផលិតមេជីវិត, ទប់ស្កាត់ជំងឺទឹកនោមផ្អែម ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ ជំងឺបេះដូង និងជំងឺជាច្រើនមុខទៀត៕
ព្យាបាលរលាកខ្នែងពោះវៀនប្រើពេល ៥ ម៉ោង ហើយរលាកក្រពះតែ ៧ ថ្ងៃ គឺជាដាច់
នេះជាព័ត៌មានគួរឲ្យរីករាយ និងបង្កប់ការងឿងឆ្ងល់ តែវាជារឿងពិត ត្រូវបានចុះកម្មសិទ្ធិបញ្ញានៅប្រទេសរុស្ស៊ី ។
កាលពីខែធ្នូ ឆ្នាំ ១៩៩៩ ទស្សនាវដ្តីមួយរបស់រុស្ស៊ី បានចុះផ្សាយអត្ថបទ “The Forgetten Hippocrate and treatmine plants” ដែលសរសេរដោយគ្រូឱសថបូរាណឈ្មោះ GL Glubok ក្នុងនោះមានវិធីសាស្ត្រព្យាបាលរោគរាកមូល រាករូស អាសន្នរោគ រលាកខ្នែងពោះវៀន ។ ជំងឺទាំងនេះ សុទ្ធសឹងត្រូវបានបញ្ចប់ទទួលស្គាល់ពីលទ្ធផលព្យាបាល ហើយថែមទាំងទទួលបាននូវកម្មសិទ្ធិបញ្ញា ។
រោគទាំងនេះ ត្រូវបានគ្រូពេទ្យបូរាណខាងលើ ព្យាបាលដោយប្រើវត្ថុធាតុមួយគត់ គឺសំបកទទឹមក្រៀម ហើយលទ្ធផលគឺ សុទ្ធសឹងជាសះស្បើយ ។
រូបមន្តគឺៈ
- សំបកទទឹមក្រៀម ពី 10-12 gram
- ទឹកក្តៅពុះ 200 ml
អនុវត្តៈ
- ដាក់សំបកទទឹមក្រៀម ចូលក្នុងកែវទឹកក្តៅ
- យកគំរបបិទឲ្យជិត
- ទុកក្នុងរង្វង់ពី ២៥ នាទី - ៣០ នាទី
ឱសថបូរាណព្យាបាលរោគក្រពះ ប្រព័ន្ធរំលាយអាហារ ត្រូវបានរៀបចំរួច ។
របៀបប្រើព្យាបាលៈ
- ចំពោះរោគរាកមួល រាករូស អាសន្នរោគ រលាកខ្នែងពោះវៀនៈ ក្រោយពេលត្រាំក្នុងទឹកក្តៅពី ២៥ នាទី - ៣០ នាទី, ចូរអ្នកផឹក 1/2 កែវ (100 ml) ។ ប្រសិនបើអការរោគមានការថយចុះ គឺពុំចាំបាច់ផឹកទៀតទេ ។ ប៉ុន្តែ បើពុំទាន់ធូរស្បើយទេ ចូរបន្តផឹកទឹកថ្នាំដែលនៅសល់ក្រោយពេលផឹកលើកដំបូង ៣ ម៉ោង ។ អ្នកនឹងដឹងលទ្ធផលនៅ ៥ ម៉ោង ក្រោយ ។
វិធីប្រើសំរាប់រោគរលាកក្រពះ រលាកពោះវៀនតូច និងពោះវៀនធំៈ
- អ្នកយកទឹកថ្នាំកន្លះកែវ (100 ml) ចែកជា ៤ ចំណែកស្មើៗគ្នា ។ ក្នុង១ចំណែកស្មើនឹង 25 ml ផឹកពេលព្រឹកពោះទទេ ។ ដូចគ្នានេះ អ្នកផឹកពេលថ្ងៃត្រង់ ល្ងាច និងយប់ (មុនពេលចូលដំណេក) ។
ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវផឹកឲ្យបានទៀងទាត់ រយៈពេលជាប់ក្នុង ៧ ថ្ងៃ នោះជំងឺខាងលើនឹងរលាយបាត់ ។
*** កំណត់ចំណាំ
- ដើម្បីមានប្រសិទ្ធភាពពេញលេញ គប្បីជ្រើសយកផ្លែទទឹមស្អាតពុំមានគីមី បកយកសំបក រួចហាលឲ្យក្រៀម ទុកប្រើប្រាស់ចែករំលែក ។
- អំឡុងពេលពិសារថ្នាំនេះ ហាមកុំឲ្យផឹកគ្រឿងស្រវឹង ហើយហូបចុកធម្មតា ៕ ដោយ៖ កណិការ - See more at: http://www.cen.com.kh/health/show_detail/82?token=NGQyNTNiZGI1OGFiOTJlYjM5ZWMxODgwOThlZGM1#sthash.rrwbg7gQ.dpuf
កំណាយស្រាវជ្រាវនៅតបន់កោះកែរទទួលបានលទ្ធផលហួសពីការរំពឹងទុក
“ទោះបីជាកន្លងមក មានអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើនបានធ្វើកំណាយសា្រវជ្រាវនៅតាមតំបន់បុរាណស្ថាននានាក្នុងតំបន់អង្គរ និងប្រាសាទជាច្រើនទៀតក្តី តែលទ្ធផលនៃការស្រាវជ្រាវទាំងនោះ មិនសូវទទួលបានបំណែកកុលាលភាជន៍ច្រើនដូចជាការធ្វើកំណាយស្រាវជ្រាវនៅតំបន់កោះកែរនាពេលនេះទេ”។ នេះជាការលើកឡើងរបស់លោកបណ្ឌិត Kyle Latinis ក្នុងបទបង្ហាញកាលពីរសៀលថ្ងៃអង្គារទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។
បទបង្ហាញដែលបានទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកស្រាវជ្រាវ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកសារព័ត៌មាន បានធ្វើឡើងប្រកបដោយភាពជោគជ័យ និងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមស្តាប់។ ក្នុងបទបង្ហាញដែលស្តីពីលទ្ធផលបឋមថ្មីៗ ពីការស្រាវជ្រាវបុរាណវិទ្យានៅកោះកែរនេះ លោកបណ្ឌិត Kyle Latinis និងតាមរយៈការសម្របសម្រួលរបស់លោក បណ្ឌិត អ៊ា ដារិទ្ធ បញ្ជាក់ថា លទ្ធផលដែលទទួលបានពីការស្រាវជ្រាវនេះ បានវត្ថុតាងច្រើនហួសពីការរំពឹងទុក ជាពិសេស គឺបំណែកនៃបុរាណវត្ថុ។
លោកបណ្ឌិត Kyle Latinis បានលើកឡើងថា ក្រុមការងារបានរកឃើញជាង២៤២០០បំណែក ដូចជា បំណែកចាន ថូ ក្បាច់ចម្លាក់ ខួចដី កុលាលភាជន៍ ក្បាលមនុស្ស ស្នែងសត្វ ដែលបំណែកវត្ថុខ្លះធ្វើពីមាស សំរឹទ្ធ ដែក ឆ្អឹងសត្វ ស្នែងសត្វ និងដីដុត និងហេដ្ឋារចនាសម្ព័ន្ធបុរាណមួនចំនួនទៀត។ ចំនួននៃបំណែកទាំងនោះ បានមកពីការធ្វើកំណាយ ៣ កន្លែងនៅក្នុងតំបន់កោះកែរ ដែលតំបន់ទី១ ឈ្មោះ កោះកែររណ្តៅទី១ (KK1)មានទំហំ ៨ ម៉ែត្រការ៉េជីកលើទួល រកឃើញបំណែក១១០០០បំណែក តំបន់ទី២ ឈ្មោះថា កោះកែររណ្តៅទី២ (KK2) មានទំហំ ១២ ម៉ែត្រការ៉េជីកលើទួល រកឃើញបំណែក ១២០០០បំណែក និងតំបន់ទី៣ ឈ្មោះ កោះកែររណ្តៅទី៣ (KK3) មានទំហំ ៣៤.៧៥ ម៉ែត្រការ៉េដែលនៅលើប្រឡាយបង្ហូរទឹកបុរាណពីរានហាលចូលទៅគូទឹកប្រាសាទកោះកែររកឃើញបំណែក១២០០បំណែកផងដែរ។
លោកបណ្ឌិត បានបញ្ជាក់ថា នៅមានវត្ថុតាងមួយចំនួនទៀត ដូចជា សម្បកខ្យង និងធ្យូងដែលនៅលើស្រទាប់ដីធម្មជាតិដែលមានជម្រៅមួយម៉ែត្រ ដែលបង្ហាញឱ្យយើងដឹងអំពីអាយុកាលនៃការតាំងទីលំនៅរបស់មនុស្សក្នុងតំបន់កោះកែរ តាំងពីសតវត្សទី៧មកម្ល៉េះ។ លទ្ធផលទាំងនេះ បើធៀបនឹងផ្ទៃដីតំបន់ប្រាសាទកោះកែរទាំងមូល គឺមានចំនួនតិចតួចប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមការងាររបស់លោកនឹងបន្តធ្វើកំណាយស្រាវជ្រាវនៅតំបន់នេះ ដើម្បីបានលទ្ធផលបន្ថែមមកបង្ហាញជូនពិភពលោកឱ្យបានដឹងអំពីភាពអស្ចារ្យនៅតំបន់កោះកែរ។
គួរបញ្ជាក់ថា នេះជាកិច្ចការស្រាវជ្រាវមួយដែលធ្វើឡើងដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី ដែលបានចាប់ផ្តើមធ្វើកាលពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ មានរយៈពេល២២ថ្ងៃ មានសមាជិកចំនួន ១២នាក់ មកពីប្រទេសចំនួន៩ ក្នុងនោះ មានប្រទេសកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ហុងកុង ញ៉ូវហ្សេឡែន ភូមា និងសិង្ហបូរី ដោយផ្តោតលើតំបន់កោះកែរជាចម្បងក្នុងការធ្វើកំណាយស្រាវជ្រាវ៕
ឯកសារពីអាជ្ញាធរអប្សរា
អាទិទេពត្រីមូលតិ
មុខងាររបស់អាទិទេពធំៗក្នុងសាសនាព្រាហ្មណ៍។
សាសនាព្រាហ្មណ៍ ឬ ព្រហ្មញ្ញសាសនា បានប្រតិស្ឋាននៅលើទឹកដីខ្មែរតាំងពីអតីតកាលមកម៉្លេះ ហើយដែលមានប្រភពដើមនៅឯឥណ្ឌា។ សាសនានេះ មានអាទិទេពធំៗ៣គឺ ៖
ព្រះព្រហ្ម
ព្រះវិស្ណុ (ព្រះនរាយណ៍ - ព្រះភគវន្ត - ព្រះហរិ = ព្រះអនន្ត)
ព្រះសិវៈ (ព្រះឥសូរ)
មុខងាររបស់អាទិទេពទាំងបីគឺ៖
ព្រះព្រហ្ម: មានមុខងារបង្កើតលោក (ភាវៈធម្មជាតិ និង គម្ពីរវេទ)
ព្រះវិស្ណុ: មានមុខងារគ្រប់គ្រងលោក (ចេះបែងភាគជា អវតារ)
ព្រះសិវៈ បំផ្លាញលោក។
អាទិទេពទាំង៣ខាងលើ គង់នៅស្ថានសួគ៌ជានិច្ច ពុំចេះច្យុតប្រែប្រួល ឬទៅនិព្វានទេ បានន័យថា សាសនានេះនិយាយពី នរក សួគ៌ ព្រហ្ម តែមិននិយាយពី និព្វានទេ
ខេត្តបាត់ដំបងសម័យលោកម្ចាស់!
បើនិយាយអំពីសាវតានៃខេត្តបាត់ដំបង (សៀមបានប្រែឈ្មោះជាខេត្តព្រះដំបង ) ដែលធ្លាប់ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់សៀមអស់ជាច្រើនឆ្នាំ គឺត្រូវនិយាយទាក់ទងនឹងសាវតាដែលខេត្តនេះស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូល «អភ័យវង្ស»។
ត្រកូលអភ័យវង្សនេះ ជាត្រកូលមួយធ្លាប់គ្រប់គ្រងខេត្តបាត់ដំបង អស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួនបានចាត់ទុកថាជាត្រកូលក្បត់ជាតិខ្មែរ។ ខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម។
បើតាមសៀវភៅដែលមានចំណងជើងថា «បាត់ដំបងសម័យលោកម្ចាស់» និពន្ធដោយលោក តូច ឈួង បោះពុម្ពលើកទី២ ឆ្នាំ១៩៩៤ បានរៀបរាប់ថា ៖
ត្រកូល «អភ័យវង្ស» ដើមនាមត្រកូល អភ័យវង្ស គឺឧកញ៉ាយមរាជ (បែន) ជាពូជពង្សត្រកូលខ្មែរមួយដែលបានចុះចូលជាមួយសៀម។
ត្រកូល អភ័យវង្ស បានគ្រប់គ្រង ខេត្តបាត់ដំបងដល់ទៅ៦ជំនាន់ រៀងតគ្នាជាលំដាប់រហូតមកចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ គឺរយៈពេលយូរជាងអាណានិគមនិយមបារាំង គ្រប់គ្រងប្រទេសកម្ពុជាដែលមានរយៈកាលត្រឹម ៩០ឆ្នាំ។ គ្រួសារអភ័យវង្សរស់នៅក្នុងបរិវេណកំផែងដ៏ស្កឹមស្កៃ។ កំផែងនេះហាក់ដូចជាស្ថានសួគ៌សម្រាប់គ្រួសារស្ដេចត្រាញ់មួយនេះអញ្ចឹង។
ជនទីមួយដែលគ្រប់គ្រងខេត្តនេះឈ្មោះ បែន ងារជាឧកញ៉ាយមរាជ។ ខេត្តខណ្ឌនោះក៏ក្លាយខេត្តមួយស្ថិតក្នុងមណ្ឌលបូព៌ា របស់សៀមចាប់ពីពេលនោះជាដរាបរៀងមក រហូតដល់បារាំងទាមទារយកពីសៀម វិញតាមរយៈសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ។
បែន ដែលបានកាន់អំណាចជាស្ដេចត្រាញ់ដំបូង បានស្លាប់នៅឆ្នាំ១៨០៩ ឈ្មោះ ប៉ែន ជាកូនក៏ឡើងបន្តការងារនេះទៀតបានកាល ៧ឆ្នាំក៏ស្លាប់បាត់ទៅ។ បន្ទាប់មក រស់ ជាកូនរបស់ ប៉ែន ក៏ឡើងបន្តទៀតរហូតដល់ឆ្នាំ១៨៣៥។ លុះអស់ពីឈ្មោះ រស់ ទៅ កូនរបស់ រស់ ឈ្មោះ នង ក៏ឡើងបន្តទៀត។ គេមិនដឹងថា នង ស្លាប់នៅឆ្នាំណានោះទេ តែក្រោយមកកូនរបស់ នង ឈ្មោះ យារ ហៅ ញ៉ុញ បានគ្រប់គ្រងខេត្តបាត់ដំបង រហូតដល់ឆ្នាំ ១៨៩៤។ កូនរបស់ យារ ឈ្មោះ ឈុំ ក៏បានឡើងបន្តដំណែងពីឪពុកខ្លួនដោយសម្លាប់បងថ្លៃរបស់ខ្លួនជាសាសន៍សៀមព្រោះឮថា ព្រះចៅសៀម ចង់លើកនាយបងថ្លៃនោះឲ្យឡើងគ្រងខេត្តបន្តពីឪពុករបស់ខ្លួន ។
ឈុំ អភ័យវង្ស នេះគេចាត់ទុកជាមនុស្សសាហាវឃោរឃៅ ប្រហាក់ប្រហែលទៅនឹងជីតាជំនាន់ទី១ បែន របស់ខ្លួនដូច្នោះដែរ។ ឈុំ អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបង ពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧។ នៅពេលដែលបារាំងយកខេត្តនេះមកវិញ ឈុំ ក៏រើផ្ទះសម្បែងទាំងប៉ុន្មាននៅបាត់ដំបងហើយដឹកទ្រព្យសម្បត្តិ ប្រពន្ធ និងកូនចៅប្រហែលជា ១០០ រទេះគោទៅរស់នៅឯបស្ចឹមបុរី ។ ក្រោយមក ឈុំ ក៏ស្លាប់កំឡុងឆ្នាំ១៩២២។ ឯកសារខ្លះទៀតថា បារាំងបានយល់ព្រមផ្តល់លុយអោយ ឈុំ អភ័យវង្សចាប់ពីឆ្នាំ១៩០៧ រហូតដល់គាត់ស្លាប់ ក្នុង១ឆ្នាំ ១សែនបាត ដែលជាថ្នូរនឹងការចាកចេញរបស់គាត់។
បុត្ររបស់ ឈុំ អភ័យវង្ស ម្នាក់ឈ្មោះ ខួង (គួង/ខួង អភ័យវង្ស) ដែលជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យដំបូងបំផុតរបស់ប្រទេសសៀម ធ្លាប់បានឡើងធ្វើជានាយករដ្ឋមន្ត្រីសៀមដល់ទៅ៣ដង។ ខួង អភ័យវង្ស កើតឆ្នាំ១៩០២ នៅខេត្តបាត់ដំបង។
តាំងពីការតវង្សត្រកូលមកពីរជ្ជកាលទី១ រហូតដល់ចុងរជ្ជកាលទី៥ ដែលការផ្សំផ្គុំរវាងត្រកូលសៀម ជាមួយខ្មែររបស់អ្នករួមត្រកូលអភ័យវង្សនេះ រហូតដល់ថ្នាក់មិនអាចបែងចែកឲ្យបានច្បាស់លាស់។ គ្រាមួយនៅពេលមានការបោះឆ្នោត ខួង អភ័យវង្ស ត្រូវបានបក្សម្ខាងទៀតចោទប្រកាន់ថាខ្លួនមានបុព្វបុរសមិនមែនជនជាតិសៀម តែជាជនជាតិខ្មែរ ឆ្លើយតបចំពោះការចោទប្រកាន់នេះ ខួង អភ័យវង្ស បានអះអាងក្នុងឆ្នាំ១៩៦៣ ពីកំណើតត្រកូលនេះឲ្យអ្នកស្ដាប់ពិចារណា និងកាត់សេចក្ដីដោយខ្លួនឯង ដោយសារខ្លួនឯងមិនអាចសម្រេចបាន។